យូអិនៈប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថាបេក្ខជន១២រូបដែលបានប្រកាសឈ្មោះសម្រាប់តំណែងជាប្រធានអង្គការសហប្រជាជាតិនឹងត្រូវផ្តល់ដំណឹងអំពីលទ្ធផលនៃបោះឆ្នោតសាកល្បងសម្ងាត់មួយតាមរយៈក្រុមប្រឹក្សាទាំង១៥ប្រទេស។នេះបើតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២២ ខែកក្កដានេះ។
ឯកអគ្គរដ្ឋទូតជប៉ុន លោក Koro Bossho ប្រធានក្រុមប្រឹក្សាសន្តិសុខនៅ ក្នុងខែនេះបាននិយាយថា ក្រៅពីអង្គជំនុំជម្រះក្រុមប្រឹក្សាបានរៀបចំការបោះឆ្នោតចាប់ផ្តើមនៅម៉ោង១០ព្រឹក(ម៉ោងក្នុងស្រុក) មិនបានពីរម៉ោងផង ការបោះឆ្នោតស្ទាបស្ទង់មតិលើកដំបូង ដើម្បីជ្រើសរើសអគ្គលេខាធិការបន្ទាប់ត្រូវបានធ្វើឡើង ។
លោក Bossho បន្តថា «បេក្ខជននឹងត្រូវបានផ្តល់ដំណឹងអំពីលទ្ធផលតាមរយៈតំណាង អចិន្ដ្រៃយ៍រៀងៗខ្លួន (ឯកអគ្គរដ្ឋទូត) នៃការតែងតាំង (អង្គការសហប្រជាជាតិ) ប្រទេសជាសមាជិក»៕
មតិយោបល់