ម៉ាឡេស៊ី: រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី, ប្រទេសអូស្ត្រាលីនិងប្រទេសចិន បានប្រកាសនៅថ្ងៃសុក្រ នេះថា ការស្វែងរកក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ខ្លួនជើងហោះហើរ MH370 នឹងត្រូវបានផ្អាកទាំងស្រុងហើយ នៅតាមតំបន់រុករកនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ។
ជើងហោះហើរ MH370 បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដែលបានចេញពីទីក្រុង Kuala Lumpur ទៅកាន់ក្រុងប៉េកាំង ដែលមានមនុស្ស ២៣៩នាក់នៅលើយន្តហោះនោះ ដែលភាគច្រើននៃពួកគេគឺជាជនជាតិចិន។
សូមបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងស្វែងរកការរួមគ្នានេះមិនទាន់បានរកឃើញតួខ្លួននិងបំណែកទាំងមូលនៃយន្តហោះនេះ នៅភាគខាងត្បូងក្នុងមហាសមុទ្រឥណ្ឌា ជាកន្លែងដែលវាបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាដោយមិនទាន់ដឹងមូលហេតុនៅឡើយ៕
មតិយោបល់