ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីនឹងដាក់ពង្រាយបោះជំរុំមូលដ្ឋានទ័ពសម្រាប់ទាហាន ២.៥០០នាក់ នៅទិសបូព៌ាជិតកូរ៉េខាងជើង

រុស្ស៊ី: ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ីបានដាក់ ពង្រាយបោះជំរំមូលដ្ឋានទ័ពចល័តសម្រាប់ទាហានចំនួន ២.៥០០នាក់នៅក្នុងតំបន់ Trans-Baikal នៅក្នុងស្រុក Far East នៅទិសបូព៌ាជិតកូរ៉េខាងជើង ដើម្បីបង្អួតសាច់ដុំដាក់បណ្តាលប្រទេសជិតខាងដែលនៅជុំវិញខ្លួន ជាពិសេសមហាអំណាច សហរដ្ឋអាមេរិកផងដែរ ដែលកាលពីពេលថ្មីៗនេះ អាមេរិកនិងកូរ៉េខាងត្បូង បានរួមគ្នាដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ដើម្បីប្រឆាំងទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ឯក Alexander Gordeev អគ្គបញ្ជាការយោធាប្រចាំនៅ Eastern Military District ត្រូវបានគេដក ស្រង់សម្តីដែលនិយាយថា រថយន្តចំនួន ១២០គ្រឿងនិងសម្ភារឧបករណ៍ទំនើបៗ បានចូលរួមនៅក្នុងការផ្គត់ផ្គង់ការបោះជំរុំ មូលដ្ឋានទ័ព។

មានស្ថានីយ៍សម្រាប់ការផ្ទុកឧបករណ៍, រំសេវ, ឥន្ធនៈនិងប្រេងរំអិល, ព្រមទាំងស្ថានីយ៍និងអាហារដ្ឋានចល័តសម្រាប់កងទ័ព ផងដែរ។ Eastern Military District ជាផ្នែកមួយនៃក្រុមបញ្ជាការយុទ្ធសាស្រ្តប្រតិបត្តិការយោធាភូមិភាគបួន របស់ ប្រទេសរុស្ស៊ី៕

Russian soldiers

មតិយោបល់