ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូក

កណ្ដាលៈ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យមានគ្នា៣នាក់១.ឈ្មោះ ម៉ាត់ រហ្វាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាដក មានទីលំនៅ ភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ជនសង្ស័យដែលរត់រួចមានឈ្មោះ ស្លេះ លី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងឈ្មោះ ទីន រីត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកម្ចាស់ទូកឈ្មោះ ឈន ឈឿនភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។

នៅមុនពេលកើតហេតុជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះឈ្មោះស្លេះ លី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះមកភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ហើយជនសង្ស័យ២នាក់ បានដើរចុះទៅមាត់ច្រាំងទន្លេលួចទូក ជិះបានបន្តិច ស្រាប់តែម្ចាស់ទូកឃើញ ក៏ជិះទូកដេញតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់តែម្ដង៕

មតិយោបល់