ព័ត៌មានបច្ចេកវិទ្យា

iPhone 2016 នឹងបង្ហាញខ្លួននៅថ្ងៃទី១២ ខែកញ្ញា ប៉ុន្តែតម្លៃនៅមិនទាន់ដឹង

ចិន៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ មានព័ត៌មានទាក់ទិននឹង​ iPhone ថ្មីជាច្រើន ប៉ុន្តែ​ព័ត៌មានទាំងនោះ មិនបាន​​បង្ហើបឲ្យ​ដឹងពីកាល​បរិច្ចេក​នៃការ​បង្ហាញ​ខ្លួន​ឡើយ។

នៅថ្ងៃនេះ គេហទំព័រ Evleaks ដែលធ្លាប់តែទម្លាយនូវព័ត៌មានសំខាន់ៗ និងច្បាស់ការណ៍នោះ នៅថ្ងៃនេះ បាន​បង្ហើបឲ្យ Fan របស់​ iPhone គ្រប់គ្នាបានដឹងថា iPhone ថ្មី (iPhone 2016) នឹងបង្ហាញខ្លួននៅ​ថ្ងៃ​ទី១២ ខែកញ្ញា។

ប្រភពដែលបានបន្តទៀតថា iPhone ថ្មីមានពីរម៉ូដែលគឺមួយមានអេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ ដោយ​វា​នឹងបង្ហាញខ្លួននៅក្នុងថ្ងៃតែមួយ ហើយអាចនឹងចេញលក់នៅថ្ងៃសុក្រណាមួយ ក្នុងខែកញ្ញា ពោលគឺក្រោយ​ពី​ថ្ងៃ​ប្រកាសបង្ហាញ។

ប្រភពព័ត៌មានថ្មីនេះ មិនបានបញ្ជាក់ថា​ iPhone ថ្មី មានឈ្មោះថា iPhone 7 នោះទេ ប៉ុន្តែគេបានហៅថា iPhone 2016៕

iPhone 2016

មតិយោបល់