ការវាយលុកចូលក្នុងប្រព័ន្ធបោះឆ្នោតអាមេរិក ពីសំណាក់ក្រុមចោរបច្ចេកវិទ្យារុស្ស៉ី អំឡុងពេលបោះឆ្នោតឆ្នាំ ២០១៦ កន្លងទៅ ត្រូវគេរាយការណ៍ថា មានរហូតដល់ទៅ ៣៩ រដ្ឋ។ នេះបើយោងតាមសារព័ត៌មាន Bloomberg។
ការខំប្រឹងប្រែងរបស់ប្រទេសរុស្ស៉ីក្នុងការលួចចូលទៅក្នុងប្រព័ន្ធបោះឆ្នោតរបស់ក្រុងវ៉ាសីុនតោន កាលពីឆ្នាំមុន ត្រូវបាន Bloomberg រាយការណ៍នៅថ្ងៃអង្គារ៍ មិ្សលមិញថា មានវិសាលភាពធំធេងជាងការប្រកាសជាសាធារណៈកន្លងមក។
ប្រភពដឹងរឿងនេះ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកដ៏ល្បីល្បាញថា ប្រព័ន្ធបោះឆ្នោតក្នុងរដ្ឋចំនួន ៣៩ របស់អាមេរិក ត្រូវបានគេ Hack ចូលក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០១៦ ហើយតួលេខនេះ គឺខ្ពស់ជាងជិតពីរដងបើធៀបទៅនឹងរបាយការណ៍លើកមុន។
ព័ត៌មាននេះ ត្រូវបានគេផ្តល់ឱ្យតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីរបាយការណ៍ភ្នាក់ងារសន្តិសុខជាតិមួយ ដែលបានបង្ហាញពីទំហំនៃការវាយប្រហារតាមបណ្តាញអីុនធើណែតលើរដ្ឋាភិបាលតំបន់ជាង ១០០ បានបែកធ្លាយ។
ទាក់ទងទៅនឹងបញ្ហានេះ ភ្នាក់ងារស៊ើបការសម្ងាត់ FBI មិនទាន់អាចសុំការបំភ្លឺលើបានភ្លាមៗតាមសំណើររបស់សារព័ត៌មាន Cnet នៅឡើយទេ៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់