ព័ត៌មានជាតិ

បញ្ជូនជនជាតិវៀតណាម១៣នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកបាវិត

ស្វាយរៀង: ជនជាតិវៀតណាមចំនួន១៣នាក់ ក្នុងនោះស្រីម្នាក់ រួមនឹងម៉ូតូ១១គ្រឿង​ ត្រូវបានមន្រ្តីនគរបាលអន្តោប្រវេសន៍ធ្វើការបញ្ជូនឲ្យត្រឡប់ទៅប្រទេសកំណើតវិញនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ តាមច្រកទ្វារបាវិត ខេត្តស្វាយរៀង។

នគរបាលអន្តោប្រវេសន៍បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១៣នាក់ខាងលើ ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ខណ:ពួកគេកំពុងជិះម៉ូតូស្លាកលេខប្រទេសវៀតណាមដឹកតង់កៅស៊ូលក់ ដោយខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ក្រោយពីធ្វើការឃាត់ខ្លួនជនជាតិវៀតណាម រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ធ្វើការបញ្ជូនឲ្យប្រទេសវៀតណាមវិញតាមច្រកទ្វារបាវិត នារសៀលថ្ងៃទី២៣ ខែកក្កដា នេះ៕

មតិយោបល់