ព័ត៌មានសុខភាព

របៀបកម្ចាត់សារធាតុគីមីចេញពីបន្លែ និងផ្លែឈើដែលទិញមកពីផ្សា

បន្លែផ្លែឈើដែលទិញមកពីផ្សា មិនល្អដូចជាបន្លែផ្លែឈើធម្មជាតិនោះទេ។ ពីព្រោះបច្ចុប្បន្ននេះអ្នកដាំដុះភាគច្រើនប្រើសារធាតុគីមីដូចជា ថ្នាំសម្លាប់សត្វល្អិតដើម្បីឲ្យបន្លែផ្លែឈើលូតលាស់បានល្អ។ ប៉ុន្តែ មិនមានន័យថា អ្នកត្រូវឈប់បរិភោគបន្លែផ្លែឈើទាំងអស់នោះទេ។
មានល្បិចសាមញ្ញៗមួយ អាចជួយកម្ចាត់កាកសំណល់ថ្នាំសម្លាប់សត្វល្អិត ឬបាក់តេរី ចេញពីបន្លែផ្លែឈើ ដែលអ្នកទិញមកពីផ្សាបាន។

អ្វីដែលអ្នកត្រូវការនោះគឺ
– ទឹកធម្មតា
– ទឹកខ្មេះប៉ោម (apple cider vinega)
– ម្សៅ Baking soda
– ទឹកក្រូចឆ្មា

ការអនុវត្ត
– ចាប់ផ្តើមលាយ​ទឹក ១ពែង, ទឹកខ្មេះប៉ោម ១ស្លាបព្រា, ម្សៅដុតនំ ១ស្លាបព្រា, ទឹកក្រូចឆ្មា ២ស្លាបព្រា។
– កូរបញ្ចូលគ្នាឲ្យសព្វល្អ មុននឹងយកច្រកចូលទៅក្នុងដបសម្រាប់បាញ់។
– បន្ទាប់មកបាញ់នៅលើបន្លែ ឬផ្លែឈើរបស់អ្នក។
– ទុកឲ្យវាធ្វើសកម្មភាពរយៈពេល ៥នាទី បន្ទាប់មកលាងសម្អាតចេញវិញដោយយកចិត្តទុកដាក់បំផុត។

នេះគឺជាវិធីលាងសម្អាតដ៏ល្អ ប្រសិនបើបន្លែផ្លែឈើរបស់អ្នកមានជាប់ថ្នាំសម្លាប់សត្វល្អិត និងបាក់តេរីផ្សេងៗ៕

VEGETABLES

មតិយោបល់