ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត យកបទ«ជាប់រវល់» អាប់ដេតថ្មី ហៅតួក្នុងបទនេះថតឡើងវិញ

ភ្នំពេញ: បទ​«ជាប់រវល់» របស់តារាចម្រៀង សាន ផានិត បាន​យកមកធ្វើឲ្យទាន់សម័យ ដែល​ភាសា​អង់គ្លេសថា អាប់ដេតថ្មី និងត្រូវ​ហៅតួចាស់ៗក្នុងបទនេះ មកថតជា​ MV វិញផងដែរ ។​
បើតាម​លោក សាន ផានិត បានប្រាប់ Post News ថា បទជាប់រវល់ នេះនឹង​ត្រូវ​ថត​ សារ​ជាថ្មី ដោយត្រូវ​ហៅតួចាស់ៗក្នុងបទនេះ មាន លោក ទុយ និង​ ឌុច សុភា មកថត​រួមគ្នា​សាជាថ្មី ឲ្យខាងក្រុមផលិតបទចម្រៀង G-rise ។​
លោក សាន ផានិត បានបញ្ជាក់ថា សម្រាប់បទ «ជាប់រវល់» នេះបានថត​ជា MP3 រួចរាល់ហើយ នៅតែ​ត្រៀមថតចេញជា MV ដោយការថតនេះ នឹង​ធ្វើយ៉ាងណា​ឲ្យផ្ទៃរឿងក្នុង MV នេះដូច​ទៅនឹង​សម័យឆ្នាំ ១៩៥២ ៕​

busy san phanith

ទស្សនាបទចម្រៀងដូចខាងក្រោម៖
បទ ជាប់រវល់ ស៊េរីចាស់

បទ ជាប់រវល់ ជា MP3 ដែលបានអាប់ដេត រួច​
https://www.youtube.com/watch?v=JiDgKkbqDx4&feature=youtu.be

មតិយោបល់