នាង ឆម្ភូ អារីយា ធ្លាប់បានប្រកាសថា ខ្លួននឹងដកខ្លួនពីរការងារសិល្បៈមួយរយៈពេល ព្រោះនាង រួមទាំងស្វាមីចង់សម្រេចបំណង អនាគតនឹងយកកូនចំនួន ៤ នាក់ បើទោះបីជានាងបានរលូតកូនម្ដងរួមមកហើយក្ដី តែនាង ឆម្ភូ អារីយា បានផ្ដល់បទសម្ភាសន៍ចំពោះសារព័ត៌មានក្នុងស្រុកផងដែរ ចំពោះសំនួរដែលបានចោទសួរនាង តើមានរបស់សំខាន់អ្វី ដែល ឆម្ភូ អារីយា ប្រាថ្នាចង់បានមុនស្លាប់ ?
បន្ទាប់ទទួលបានកំលាំងចិត្តពីស្វាមី រួមទាងក្រុមគ្រួសារ ក្នុងពេលដែលបានបាត់កូនជាទីស្រលាញ់នោះ សង្កេតឃើញថា ឆម្ភូ អារីយា ហាក់បីដូចជាមិនបាក់ទឹកចិត្តឡើយ នាងបានពោលប្រាប់អ្នកសារព័ត៌មានថា ក្នុងមួយជីវិតនាងមានរបស់ម្យ៉ាងដែលមិនអាចខ្វះបាន គឺនាងត្រូវការសើចជារៀងរាល់ថ្ងៃ រហូតដល់សើចបាក់ផ្ទះក៏មានដែរ ហើយរបស់សំខាន់បំផុតដែលនាង ប្រាថ្នាចង់បានមុនពេលស្លាប់នោះគឺ ចង់មានកូន ទោះមិនច្រើនក៏បានត្រឹមពីរនាក់ ក៏បានដែរ ព្រោះរាល់ថ្ងៃនេះច្រណែនតារាផ្សេងៗ ចង់បានកូនពរ ។
គួរបញ្ជាក់ផងដែលថា គំរោងដែលស្វាមីចង់បំពេញបំណងសម្រាប់ ឆម្ភូ លោកគ្រោងនឹងយកកូនចំនួន ៤នាក់ មិនឲ្យ ឆម្ភូ ខកបំណងឡើយ ៕
មតិយោបល់