ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ​ និសា ​ជូន​ពរ​ប្អូន​ៗ​ប្រឡង​បាក់​ឌុប​ឲ្យ​ជាប់​និទ្ទេស​ A ​ទាំង​អស់​គ្នា ​

ប្រភពព័ត៌មានថ្មី ៗនេះបានឲ្យដឹងថា កញ្ញា សុគន្ធ និសាតារាចម្រៀងសម្លេងស្រទន់របស់ផលិតកម្ម ថោនបានសរសេរនៅលើ Wall Post របស់នាង ដោយជូនពរ ចំពោះប្អូនៗដែលជាយុវវ័យដែលបញ្ចប់នូវការប្រឡងថ្នាក់បាក់ឌុប សូមឲ្យជាប់និទ្ទេស A ទាំអស់គ្នា ។

សម្រាប់ការសរសេរជូនពរ របស់និសានេះដែរ Fan និងមិត្តភក្តិរបស់នាងនៅលើបណ្តាញទំនាក់ទំនងសង្គមមួយនេះបានចុះ Like រហូតដល់ទៅ 620 នាក់ឯណោះ ។

ងាកមកខាងវិស័យចម្រៀងរបស់និសាវិញ នាងកំពុងត្រៀមខ្លួនចេញនូវវ៉ុលទី ២១ របស់ផលិតកម្មថោន ដែលមានបទ “មនុស្សម្នាក់ដែលកំពុងតេមានអ្នកថ្មី” ដែលនឹងចេញលក់នៅលើផ្សារក្នុងពេលឆាប់ៗខាងមុខនេះ ៕

sokun nisa

មតិយោបល់