ព័ត៌មានជាតិ

ពោះម៉ាយប្រពន្ធលែង កើតជំងឺសរសៃរប្រាសាទ យកកំបិតអាក ខ្លួនឯងហូរឈាមជោគខ្លួន

ត្បូងឃ្មុំ: បុរសពោះម៉ាយ ប្រពន្ធលែងម្នាក់ និងថែមទាំងមានជំងឺសរសៃរបា្រសាទទៀតនោះ បានយកកំបិតតាំងតោ មកអាក ប៉ុនប៉ងសម្លាប់ខ្លួន បណ្តាលឲ្យហូរឈាមជោគខ្លួន ហើយពីមុនបុរសម្នាក់នេះ ក៏ធ្លាប់ផឹកទឹកអាស៊ីតផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅរោងលក់ទឹកអំពៅ ភូមិ០៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ដោយបុរសម្នាក់នោះឈ្មោះ រស់់ សុផុនហៅតុល ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិ១០៨ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានយកកាំបិតតាំងតោ អាក ប៉ុនប៉ងសម្លាប់ខ្លួនឯង បណ្តាលឲ្យរងរបួសដាច់បំពង់ក កម្រិតធ្ងន់ ហើយត្រូវបានក្រុមឆ្មាំយាមកាមចម្ការកៅស៊ូជប់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ពុំទាន់ដឹងវាសនាថាស្លាប់ ឬរស់យ៉ាងណាឡើយ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ (ប្រពន្ធលែង) មានជំងឺសសៃប្រសាទ ហើយក៏ធ្លាប់ផឹកទឹកអាសីុតម្តងរួចមកហើយដែរ និងធ្លាប់អាកខ្លួនឯងកាលអំឡុងឆ្នាំ២០១៥៕

photo_2016-08-22_19-50-03

photo_2016-08-22_19-50-15

photo_2016-08-22_19-50-17

photo_2016-08-22_19-50-25

photo_2016-08-22_19-50-27

មតិយោបល់