ព័ត៌មានជាតិ

ភ្ញៀវទេសចរចាប់អារម្មណ៍ម្ហូបខ្មែរ ក្នុងពិធីដាក់តាំងបង្ហាញក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប

សៀមរាបៈ ម្ហូបខ្មែរកំពុងតែត្រូវបានចាប់អារម្មណ៍ និងពេញនិយមពីសំណាក់ភ្ញៀវអន្តរជាតិ នៅក្នុងចំណោម ប្រទេសភូមិភាគអាស៊ី ក្នុងនោះម្ហូបនំខ្មែរបានបង្ហាញក្នុងពិធីផ្សេងៗ និងកំពុងតែត្រូវបានបង្ហាញខ្លួននៅបណ្តាញផ្សព្វផ្សាយទូទាំងពិភពលោក នូវលក្ខណៈពិសេស និងមានរសជាតិឆ្ងុយឆ្ងាញ់សម្រាប់ទទួលទានគ្រប់កម្មវិធី ។

នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប នំម្ហូប តែ និងស្រាជាច្រើនមុខរយៈពេល៥ថ្ងៃ ត្រូវបានដាក់តាំងបង្ហាញជូនភ្ញៀវទេសចរ សម្រាប់ការភ្លក់រសជាតិ ក៏ដូចជាការលើកស្ទួយនូវទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលមាននំបង្អែមជាច្រើនសម្រាប់ពិសាគ្រប់កម្មវិធីផ្សេងៗ ទើបមានចេតនាផ្សព្វផ្សាយម្ហូប នំអាហាររបស់ខ្មែរដែលមានតាំងដូនតាមកហើយ ឲ្យភ្ញៀវទេសចរស្គាល់ពីនំខ្មែរ នៅក្នុចំណោមប្រទេសអាស៊ី ដែលត្រូវបានដាក់តាំងនៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ។

ភ្ញៀវទេសចរអន្តរជាតិ មួយរួបបានបញ្ជាក់ពីចំណាប់អារម្មណ៍ នូវលក្ខណៈពិសេសរបស់ម្ហូបខ្មែរ ដែលធ្វើឲ្យប្រជាជនទូទាំងពិភពលោក កាន់តែស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ដោយគិតថាវាពិតជាអស្ចារ្យ ណាស់ក្រោយពីបានភ្លក់រសជាតិនំ និងស្រា ដែលបានផលិតនៅប្រទេសកម្ពុជា ហើយគិតថានិងវិលមកទិញម្តងទៀត។ លោកថា «ខ្មុំមកឈាងម៉ៃប្រទេសថៃហើយមកកាន់ស្រុកខ្មែរ ធ្វើឲ្យខ្ញុំចូលចិត្តជាខ្លាំងនូវភាពរាក់ទាក់របស់ ប្រជាពលរដ្ឋខ្មែរ»។

លោក ប៉ុន សាមឌី ប្រធានផ្នែកប្រតិបត្តិ នៃក្រុមហ៊ុនសាជីប៊ូមី ថ្លែងថាការដាក់តាំងបង្ហាញម្ហូបនេះជាលក្ខណៈអាស៊ី បន្ទាប់ពីភ្ញៀវបានភ្លក់ម្ហូបនេះមកគឺមានការចាប់អារម្មណ៍ ហើយជាការល្អសម្រាប់ព្រលានយន្ត ហោះអន្តរជាតិសៀមរាប ដើម្បីទាក់ទាញពីគុណតំលៃម្ហូបអាហារខ្មែរ ហើយបើគាត់ចូលចិត្តគាត់អាចរកទិញតាមហាងផ្សេងៗបាន ហើយក៏សូមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ គាំទ្រនូវម្ហូបខ្មែរឲ្យមានឈ្មោះល្បីល្បាញដូចម្ហូបប្រទេសឯទៀត។

ប្អូនស្រី គង់ សុធារី អ្នកគ្រប់គ្រង់ផលិតផលតែយីហោ bodia បានបង្ហាញពីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ទាំងប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិ ក្រោយពីបានពិសាតែឆុង ហើយក៏បានការគាំទ្រផលិតផលមករហូត ខណៈពេលដែលក្រុមហ៊ុនបានបើកដំណើរការ១០ឆ្នាំមកហើយដែលបានផលិតនៅក្នុងប្រទេសខ្មែរ ក្នុងនោះក៏បាន នាំចេញទៅប្រទេសចិន និងប្រទេសបារាំង និងចែកចាយលក់នៅក្នុងប្រទេសផងដែរ។

លោក ប្រ៊ុយនូ ដេសស្វូ ជានាយក គ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានថ្លែងពីគោល បំណងនៃការដាក់តាំងបង្ហាញម្ហូប នំខ្មែរ គឺចង់ឲ្យភ្ញៀវអន្តរជាតិបានស្គាល់ពីផលិតផលខ្មែរ ដូចជានំ បង្អែម ផលិតផលសម្រាប់សុខភាព និងស្រាដែលមានរសជាតិឆ្ងុយឆ្ងាញ់ ផលិតពីរុក្ខជាតិធម្មជាតិក្នុងស្រុក ដែលអាចយកទៅលាយជាមួយស្រាក្រឡុកពិតជាពិសេសខ្លាំងណាស់ ម្យ៉ាងទៀតគឺជាការផ្សព្វផ្សាយលើកស្ទួយ ផលិតផលរបស់ខ្មែរ ជួយដល់អាជីវករដែលកំពុងលក់នៅក្នុងទីនេះ ស្របពេលដែលរដូវខ្សត់ភ្ញៀវ ហើយការរៀបចំពិធីនេះគឺបានធ្វើឡើងបន្តបន្ទាប់ គ្នារហូតដល់៣ឆ្នាំមកហើយ៕

photo_2016-08-22_20-43-49photo_2016-08-22_20-43-52photo_2016-08-22_20-43-56photo_2016-08-22_20-44-00photo_2016-08-22_20-44-03photo_2016-08-22_20-44-07photo_2016-08-22_20-44-10photo_2016-08-22_20-44-13photo_2016-08-22_20-44-16photo_2016-08-22_20-44-22photo_2016-08-22_20-44-25photo_2016-08-22_20-44-28photo_2016-08-22_20-44-43

មតិយោបល់