កណ្តាលៈ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលបានសហការជាមួយកំលាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចុះបង្រ្កាបយានដ្ឋានកែច្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលបានធ្វេីការលួចលាក់កែច្នៃដំឡើងទ្រុងរថយន្តដែលមានម្ចាស់ឈ្មោះ អេង គង់ ភេទប្រុស មានទីតាំងនៅបច្ចុប្បន្នភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
តាមការត្រួតពិនិត្យរបស់ក្រុមការងារយានដ្ឋាននេះទេីបនឹងលួចបេីកធ្វើអាជីវកម្មនិងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលឡេីយ។
ចំណែកម្ចាស់អាជីវកម្មនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕



មតិយោបល់