ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៌ រវាងរថយន្តបុកម៉ូតូ កើតហេតុកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៤0-១៤១ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់។
រថយន្តម៉ាក់ ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 1582 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ប៉ក់ មករា អាយុ ២៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានលំនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី ០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1B 9633 ដែលធ្វើចរាចរណ៍ ពីលិចទៅកើតពីមុខពេញទំហឹង បណ្ដាលឲ្យអ្នក បើកបរម៉ូតូឈ្មោះ ក្រិក ផ្លាយ អាយុ ១៨ ឆ្នាំ ប្រុស ខ្មែរ មានលំនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ (សពប្រគល់អោយក្រុមគ្រួសារ)។
ក្រោយកើតហេតុ រថយន្តបានបើកគេចពីកន្លែងកើតហេតុ តែឃាត់បាន នៅអធិការដ្ឋានគរបាលស្រុកក្រគរ៕
មតិយោបល់