ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ភ្លើងផ្ទុះឆេះរោងចក្រថាមពលអគ្គិសនីបានរលុត ប៉ុន្តែមនុស្សរាប់ម៉ឺននាក់នៅតែគ្មានអគ្គិសនីប្រើ

អាមេរិក: ភ្លើងដែលបណ្តាលមកពីការផ្ទុះរោងចក្រអគ្គិសនីបានរលុតហើយ ប៉ុន្តែប្រជាជននៅតែអត់ភ្លើងប្រើដដែល ។ បណ្តាញទូរទស្សន៍ ABC បានឱ្យដឹងថា មានការផ្ទុះមួយកើតឡើងនៅឯរោងចក្រថាមពលអគ្គិសនីផ្លរីដា (Florida Power & Light Plant ) នៅភាគខាងលិចស្រុក Miami-Dade បង្កឲ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់។

បើយោងតាមរបាយការណ៍មួយរបស់សារព័ត៌មាន NBSឲ្យដឹងថា អគ្គិភ័យដ៏ធំនិងផ្សែងក្រាស់ចេញពីរោងចក្រស្ថាននីយរង បានធ្វើឲ្យផ្លូវនៅក្នុងតំបន់នេះត្រូវបានបិទហើយចរាចរណ៍ស្ទះតកន្ទុយគ្នារាប់គីឡូម៉ែត្រ។ អគ្គិភ័យនេះបានបង្កឱ្យមានការរំខានដល់អតិថិជនរោងចក្រថាមពលអគ្គិសនី Florida Power & Light យ៉ាងហោចណាស់ ១០៧០០នាក់អត់ភ្លើងប្រើប្រាស់ ។

របាយការណ៍នេះបានឱ្យដឹងថានៅម៉ោង ០៤:៥០ រសៀល(ម៉ោងក្នុងស្រុក) អតិថិជនប្រមាណ ៣.៥០០ នៅតែគ្មានអគ្គិសនីប្រើ។ មន្ត្រីនៅក្បែរព្រលានយន្តហោះអន្តរជាតិនៅ Miami និយាយថា អគ្គិភ័យនេះបណ្តាលឲ្យមានបញ្ហាព្រលានយន្តហោះមួយរយ:ពេលខ្លី បន្ទាប់មកត្រឡប់ទៅធម្មតាវិញ។

សូមជម្រាបថារហូតមកដល់ពេលនេះគេមិនទាន់ទទួលបានព័ត៌មានច្បាស់ទេ ថាតើមានអ្នកណាម្នាក់ស្លាប់ បានរងរបួស ហើយមូលហេតុនៃការផ្ទុះ ក៏គេមិនទាន់ដឹងច្បាស់ដែរ៕

ផ្ទុះឆេះរោងចក្រថាមពលអគ្គិសនីយ ២

//youtu.be/m_RSmzlR8hw

មតិយោបល់