ព័ត៌មានអន្តរជាតិ

ភាពតានតឹង រវាងអ៊ីរ៉ង់ និងអាមេរិក កាន់តែឡើងកម្ដៅ ខណៈលោក ត្រាំ ប្រកាសដាក់ទណ្ឌកម្មថ្មី

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មថ្មីយ៉ាងខ្លាំងក្លា ទៅលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានភាពតានតឹង រវាងគូប្រជែងខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីបង្គាប់មួយ កាលពីថ្ងៃពុធ ដើម្បីដាក់ទណ្ឌកម្ម ផ្នែកដែកថែប អាលុយមីញ៉ូម និងដែករបស់អ៊ីរ៉ង់ ដែលជាប្រភពផ្ដល់ប្រាក់ចំណូលរូបិយប័ណ្ណបរទេសដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ក្រុងតេអេរ៉ង់ ។

ដោយលោក ត្រាំ ក៏បានគំរាមទៀតថា នឹងធ្វើសកម្មភាពបន្ថែមទៀត រហូតទាល់តែប្រទេសអ៊ីរ៉ង់ ព្រមផ្លាស់ប្តូរឥរិយាបថ។

ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីក្រុងតេអេរ៉ង់ បានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក បន្ទាប់ពីអាមេរិក បានដកខ្លួនចេញពីវា នៅឆ្នាំ ២០១៨ ដែលបានធ្វើឱ្យកើតមានវិបត្តិរហូតមកទល់បច្ចុប្បន្ននេះ៕

មតិយោបល់