Ping An Finance Center អគារខ្ពស់ជាងគេលំដាប់ទី ៤ ក្លាយជាអគារខ្ពស់ជាងគេបំផុតលំដាប់ទី ៤ លើពិភពលោក នេះបើយោងតាមគេហទំព័រ WORLD PROPERTY JOURNAL។
Ping An Finance Center កម្ពស់ ៥៩៩ ម៉ែត្រ ជាអគារខ្ពស់បំផុតនៅទីក្រុង Shenzhen និងជាអគារទី២ ដែលខ្ពស់ជាងគេនៅប្រទេសចិន។
អគារនេះជាអគារដែលខ្ពស់ជាងគេលំដាប់ទី ៤ លើពិភពលោក បន្ទាប់ពី អគារ Burj Khalifa (៨២៨ ម៉ែត្រ), Shanghai Tower ( ៦២៣ ម៉ែត្រ) និង Makkah Royal Clock Tower (៦០១ ម៉ែត្រ)។
Ping An Finance Center ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Ping An Life Insurance ដែលចំណាយថវិកា វិនិយោគសរុបប្រមាណ ៦៧៨ លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា អគារនេះមានលក្ខណៈពិសេសរបស់ខ្លួនដោយតួនៃអគារបំពាក់ដោយដែកអ៊ីណុកទំហំ ៣១៦លី សរុបប្រមាណជា ១៧០០តោនផងដែរ៕
មតិយោបល់