គេហទំព័រ Shanghaiist បានរាយការណ៍ពាក់ព័ន្ធជាមួយករណី ឪពុកក្រក្សត់មានវ័យ ២៥ ឆ្នាំ មិនបានបញ្ជេញឈ្មោះ បានស្លៀកឈុតតុក្កតាដើរសុំទាននៅតាមបណ្ដារសួនច្បារសាធារណៈនៅក្នុងទីក្រុង សៀងហៃ ដែលលោកបានបញ្ជាក់ប្រាប់ដោយសរសេរជាអក្សរនៅបដាថា លោកត្រូវការលុយដើម្បីយកទៅព្យាបាលកូនប្រុស អាយុ ១ ខួប កំពុងមានជំងឺ Leukemia សូមជួយអាយជីវិតក្មេងមិនដឹងអីផង ។
ពាក្យពេជ្រដ៏មានន័យសម្រាប់ឪពុកក្រីក្រត្រដរខ្យល់ម្នាក់នេះ មិនត្រូវបានមនុស្សជុំវិញខ្លួនលោកជឿទុកចិត្តឡើយ គាត់រកប្រាក់មួយថ្ងៃបានតែ ១០ យ័ន ដែលស្មើនឹង ៥០០០ រៀលតែប៉ុណ្ណោះ តែលោកព្យាយាមចាំណាយការព្យាបាលកូនប្រុស នៅក្នុងមន្ទីរពេទ្យក្នុងមួយថ្ងៃ ៥០ ម៉ឺនរៀល ដែលជាក្ដីលំបាកបំផុត បើទោះជាយ៉ាងណាក្ដី លោកបានព្យាយាមធ្វើការងារជាច្រើនដោយមិនគិតពីសុខភាពលោកឡើយ សំខាន់តែកូនប្រុសលោកបានរស់រានមានជីវិតបន្ដ ៕
មតិយោបល់