អចលន​ទ្រព្យ

SINO PLAZA តម្លៃ ២៤០ លានដុល្លារគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខ

SINO PLAZA តម្លៃ ២៤០ លានដុល្លារគ្រោងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុននេះ នេះបើយោងតាមគេហទំព័រ Huttons។

អ្នកជំនាញវាយតម្លៃអចលនទ្រព្យបាននិយាយថា គម្រោងនៃការសាងសង់របស់វិស្វករសំណង់មកពីប្រទេសនេះគ្រោងចំណាយទឹកប្រាក់ ២៤០ លានដុល្លារអាមេរិក ទៅលើគម្រោងសាងសង់ ៤ អគារដែលត្រូវបានគេហៅ SINO PLAZA ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពន្លឿនការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍។

គម្រោងនេះសាងសង់លើផ្ទៃដីទំហំ ១៣,៥៣៦ ម៉ែត្រការ៉េ ដែលមានទីតាំងឋិតនៅជិតបឹងត្របែកផ្លាហ្សា។

គួរបញ្ជាក់ផងដែរថា អគារចំនួនពីរ ដែលមានកម្ពស់ ៤៥ ជាន់ នឹងជាសណ្ឋាគារលំដាប់ផ្កាយ ៥ និងរោងភាពយន្តផងដែរ៕

 

មតិយោបល់