អចលន​ទ្រព្យ

The Diamond Home 2 ខុនដូកម្ពស់ ៣១ ជាន់គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ខាងមុខនេះ

The Diamond Home 2 ខុនដូកម្ពស់ ៣១ ជាន់គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ខាងមុខនេះ

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ The Diamond Home 1។

គម្រោង The Diamond Home 2 ត្រូវបានវិនិយោគដោយក្រុមហ៊ុន 5Bright Siblings Construction &Property ដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពី ខែមករា ឆ្នាំ ២០១៧ និងគ្រោងបញ្ចប់នៅ ឆ្នាំ ២០១៩ ខាងមុខ។

លោក ផុន ដាណែត អគ្គនាយកក្រុមហ៊ុន 5Bright Siblings Construction &Property បានមាន ប្រសាសន៍ថា ដោយសារគម្រោង ទី ១ គឺ The Diamond Home 1 បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន បានជម្រុញឲ្យក្រុមហ៊ុនសម្រេចចិត្តបន្តអភិវឌ្ឍគម្រោងទី២ ដែលជាអគារខុនដូកម្ពស់ ៣១ ជាន់ ឋិត នៅកណ្តាលរាជធានីភ្នំពេញតែម្តង។

លើសពីនេះលោកបានបន្ថែមថា អគារកម្ពស់ ៣១ ជាន់នេះត្រូវបានបែងចែកចេញជា ៤ ផ្នែក ដែលផ្នែក ទី ១ គឺចំណត ផ្នែកទី មានបម្រើសេវាកម្មដូចជា អាងហែលទឹក ស្ទីម សូណា កន្លែងហាត់ប្រាណ ជាដើម រីឯផ្នែកទីមាន បន្ទប់ស្នាក់នៅដែលសរុបមានចំនួន ២៥០ យូនីត និងផ្នែកទី ៤ មានស្កាយ៍បា ដែលស្ថិតនៅជាន់ទី ៣១ នៃអគារ និងជាជាន់ខ្ពស់ជាងគេនៃអគារផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះទីតាំងស្ថិតនៅជិតវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវ ៥០៨ ចុះចម្ងាយ ៣០ ម៉ែត្រ ពីផ្លូវមុន្នីវង្ស៕

មតិយោបល់