អចលន​ទ្រព្យ

តម្លៃដីនៅខណ្ឌមានជ័យស្ទុះឡើង ៥.៦ ភាគរយ បើធៀបទៅនឹងឆ្នាំមុន

គិតត្រឹមត្រីមាសទី ១ នៃដើមឆ្នាំ ២០១៧ តម្លៃដីនៅខណ្ឌមានជ័យ ស្ទុះឡើង ៥.៦ ភាគរយ បើធៀបទៅនឹងត្រីមាសទី ១ នៃដើមឆ្នាំ ២០១៦ មុននេះ។ នេះបើយោងតាមរបាយការណ៍វាយតម្លៃ អចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal បានចេញផ្សាយកាលពីថ្ងៃទី ៩ ខែឧសភា កន្លងទៅនេះ។

នៅដើមឆ្នាំ ២០១៧ នៃត្រីមាសទី១ តម្លៃដីនៅតំបន់នេះ ជាមធ្យមឋិតនៅចន្លោះពី ៨៥០ ទៅ ១២,០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជាអប្បបរមា ១៥០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងជាអតិបរមាកើនដល់ ៤,៤៧០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ទាក់ទិនទៅនឹងសំណង់នៅតំបន់នេះ នៅតែបង្ហាញពីសន្ទុះកើនឡើង ដែលមានសំណង់លំនៅដ្ឋានចំនួន ១៥០០ យូនីតបានបញ្ចប់នៅឆ្នាំ ២០១៦ និង គម្រោងសាងសង់លំនៅដ្ឋានប្រមាណ ២,៧០០ យូនីតបន្ថែមទៀត នឹងបញ្ចប់នាចុងឆ្នាំ ២០១៧ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា គម្រោងធំៗមួយចំនួនបានចូលរួមក្នុងការទាក់ទាញវិនិយោគិននៅតំបន់នេះផងដែរ ដូចជា គម្រោងអភិវឌ្ឍទីក្រុងរណប ING City ដែលមានផ្ទៃដីទំហំ ២៥៧២ ហិកតាជាដើម៕

មតិយោបល់