ខុនដូ North Park ជាគម្រោងអគារស្នាក់នៅរួមដ៏ប្រណិត ជាមួយនិងជីវិតរស់នៅយ៉ាងទាន់សម័យប្រកបដោយប្រណិតភាព។
អគារខុនដូបែបទំនើបមួយនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Northbridge ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group ដែលThe Royal Group ជាក្រុមហ៊ុនដ៏ធំមួយបាន វិនិយោគ និងអភិវឌ្ឍនៅកម្ពុជាលើវិស័យមួយចំនួនដូចជា សណ្ឋាគារ, ធនាគារ និង ហិរញ្ញវត្ថុ, អចលនទ្រព្យ ក៏ដូចជាវិស័យឧស្សាហកម្មជាផ្សេងៗបន្ថែមទៀត។
គម្រោងនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណជា ១៣ ហិកតា និងមានទីតាំងតាមបណ្តោយផ្លូវ ២០០៤ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ និងឋិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិនតុងផងដែរ។
យោងតាមគេហទំព័រហ្វេសប៊ុកផេក North Park Condominium បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែ មិនា ឆ្នាំ ២០១៨ ខាងមុខនេះហើយ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលឆមាសទី១ ដើមឆ្នាំ ២០១៧នេះទាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្តបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៦០៥.០០៧ ម៉ែត្រការ៉េដែលមានតម្លៃប៉ាន់ស្មាន ៤.០២២.៦៥៨ ដុល្លារអាមេរិក និងមានអគារចាប់ពី ៥ ជាន់ឡើងមានចំនួន ៩០១ អគារផងដែរ៕
មតិយោបល់