អចលន​ទ្រព្យ

ផ្ទះបង់រំលស់តម្លៃជាង ២ ម៉ឺនដុល្លារ នឹងជួយសម្រួលដល់់អ្នកមានចំណូលទាប និងមធ្យម

តាមការឲ្យដឹងពីគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ឌិន សត្យា ខនស្ត្រាក់សិន ដែលជាក្រុមហ៊ុនសង់ផ្ទះ បង់រំលស់ខ្ទង់ ២៥០០០ ដុល្លារមេរិកឡើង បានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក។

ក្នុងនោះរួមមានក្រុមហ៊ុនកូរ៉េ C&K PARTNERS, KINGDOM OF CAMBODIA LOTTERY SERVICE MINING MAX, Habitet, DL Financial PLC, DARA King Land និងក្រុមហ៊ុន B8B Blue One Realty បានសហការគ្នាជាមួយក្រុមហ៊ុន ឌិន សត្យា ខនស្ត្រាក់សិនក្នុងគោលបំណងសង់ផ្ទះ និងវីឡាបង់រំលស់ ដើម្បីឆ្លើយតបនឹងតម្រូវប្រជាពលរដ្ឋ ដែលមានកម្រិត ជីវភាពទាប និងមធម្យ ។

ក្រុមហ៊ុន ឌិន សត្យា ខនស្ត្រាក់សិន បានឲ្យដឹងថា ការដំណើរការគម្រោងនេះ គឺដើម្បីទប់ស្កាត់កម្មករចំណាកស្រុក តាមរយ:ការជួយបង្កើតការងារ ជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍនៅទីជនបទ ក៏ដូចជាទីក្រុងនៅទូទាំង ២៥ ខេត្តក្រុងនៅ ប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសង់ផ្ទះបង់រំលស់ នឹងមិនតម្រូវឲ្យអតិថិជនបង់ការប្រាក់ដំបូងរយ:ពេល ៣ ឆ្នាំ ហើយអាចធ្វើការបង់រំលស់រហូតដល់ ២០ ឆ្នាំផងដែរ៕

មតិយោបល់