អចលន​ទ្រព្យ

នីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាសម្រាប់ម្ចាស់អចលនទ្រព្យ

ជារៀលរាល់ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែតុលា រដ្ឋបាលសារពើពន្ធមានសិទ្ធិត្រួតពិនិត្យលើមូលដ្ឋានគិតពន្ធ និងការបង់ពន្ធរបស់អ្នកជាប់ពន្ធ។ ចំពោះការត្រូតពិនិត្យនេះគឺផ្តោតសំខាន់លើអ្នកជាប់ពន្ធដែលអចលនទ្រព្យមានតម្លៃលើសពី ១០០ លានរៀល។

យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ ប្រសិនបើម្ចាស់អចលនទ្រព្យមិនពេញចិត្ត​ នឹងការសម្រេចផ្សេងៗរបស់រដ្ឋបាលសារពើពន្ធទេ ម្ចាស់អចលនទ្រព្យមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ាទៅតាមនីតិវិធីដែលត្រូវបានចែងដូចខាងក្រោមនេះ៖

  • ជាដំបូង ម្ចាស់អចលនទ្រព្យត្រូវដោះស្រាយបញ្ហាជាមួយមន្ត្រីពន្ធដារដែលទទួលបន្ទុកកិច្ចការនោះ។
  • ប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះស្រាយនេះ ឬយល់ថាពិបាកលើកយកបញ្ហាមកពិភាក្សាជាមួយ មន្ត្រីទទួលបន្ទុក សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកប្រធានសាខាពន្ធដារខេត្ត/ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ។
  • ប្រសិនបើម្ចាស់អចលនទ្រព្យ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ារបស់សាខាពន្ធដារខេត្ត/ខណ្ឌសូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកអគ្គនាយកដ្ឋានពន្ធដារ។
  • ប្រសិនបើម្ចាស់អចលនទ្រព្យ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ារបស់អគ្គនាយកដ្ឋានពន្ធដារ សូមដាក់ពាក្យបណ្តឹងតវ៉ាជូនមកគណ:កម្មាធិការសម្រុះសម្រូលសារពើពន្ធ។

ជាចុងក្រោយប្រសិនបើម្ចាស់អចលនទ្រព្យនៅតែមិនពេញចិត្តចំពោះការដោះសា្រយបណ្តឹងតវ៉ារបស់គណ:កម្មាធិការសម្រុះសម្រួលសារពើពន្ធ សូមដាក់ពាក្យបណ្តឹងតវ៉ាជូនទៅតុលាការ៕

 

មតិយោបល់