អចលន​ទ្រព្យ

ស្ពានអាកាសផ្សារដីហុយ សម្រេចការសាងសង់បាន ៨៥ភាគរយ

ស្ពានអាកាសផ្សារដីហុយ ស្ថាបនាសម្រេចបាន ៨៥ភាគរយហើយ គិតមកទល់ពេលនេះ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ កាលពីចុងខែសីហា ឆ្នាំ ២០១៦កន្លងមក។

គម្រោងសាងសង់ស្ពានអាកាសនេះ មានប្រវែង ៩០៥ម៉ែត្រ ទទឹង ១៦.៦ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសចោមចៅ គ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខ៕

មតិយោបល់