ព័ត៌មានជាតិ

រោងចក្រកាត់ដេរសម្លៀកបំពាក់ហ្គាវន្ត័ អឹភែរឹល ធ្វើសន្និសិទ្ធព័ត៌មាន ជុំវិញរឿងកម្មករផ្ទុះការតវ៉ា ថៅកែមិនបើកប្រាក់ខែឲ្យ

កណ្តាល: នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ហ្គាវន្ត័ អឹភែរឹល មានការធ្វើសន្និសិទ្ធព័ត៌មាន បន្ទាប់ពីក្រុមកម្មករផ្ទុះការតវ៉ា រឿងថៅកែមិនបើកប្រាក់ខែឲ្យពួកគេ។

ការធ្វើសន្និសិទ្ធនេះ ដឹកនាំដោយលោកស្រី ហាក់ប៉ាន់យ៉ា នាយកគ្រប់គ្រង និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ GMAc អ្នកស្រីប្រធានផ្នែក អ្នកគ្រប់គ្រងផលិតកម្ម រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

សូមជំរាបថា កម្មករ-កម្មការិនីជិត ១០០០នាក់ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបិទផ្លូវនៅមុខរោងចក្រកាត់ដេរ សម្លៀកបំពាក់ស្កាមេន អិលភិរៀល ដោយនាំគ្នាធ្វើការតវ៉ា រឿងថៅកែរោងចក្រ មិនព្រមបើកប្រាក់បៀវត្សជូនពួកគាត់ និងទាមទារឲ្យបិទរោងចក្រ ប្រសិនបើថៅកែ គ្មានសមត្ថភាពបើកប្រាក់ខែឲ្យពួកគាត់ ជាលើកទី៤ ដែលទីតាំងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១ ភូមិថ្មី១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រុមកម្មករជាច្រើននាក់ បានលើកឡើងថា ពួកគាត់ធ្វើការបិទផ្លូវនេះ ដោយសារថៅកែរបស់ពួកគាត់ ឈ្មោះ ឆា ក្បុងហ៊ី ភេទស្រី ជនជាតិកូរ៉េ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ ឈ្មោះ ហ្គាវន្ត័ អឹភែរឹល បានកុហកពួកគាត់ជាច្រើនលើកច្រើនសារ ដោយប្រាប់ថា ឲ្យធ្វើការងារសិនទៅ ចាំគាត់រៀបចំប្រាក់ខែឲ្យទៀងទាត់ ។ តែការសន្យារបស់ថៅកែ មិនដូចអ្វីដៃលថៅកែប្រាប់ ទៅក្រុមកម្មករឡើយ ដែលជាហេតុនាំឲ្យពួកគាត់ខឹងយ៉ាងខ្លាំង។

ក្រុមកម្មករបានលើកឡើង បន្ថែមទៀតថា ពួកគាត់រាល់ថ្ងៃនេះ គឺកំពុងខ្វះខាតខ្លាំងណាស់ អ្នកខ្លះអត់លុយបង់ថ្លៃផ្ទះជួល និងអ្នកខ្លះទៀតអត់លុយទិញម្ហូប អ្នកខ្លះទៀតអត់មានលុយផ្ញើទៅឲ្យឪពុកម្តាយ ដែលកំពុងជំពាក់ធនាគារ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារបានព្យាយាមទាក់ទងទៅថៅកែរោងចក្រ និងអាជ្ញាធរពាក់ព័ន្ធដែរ ប៉ុន្តែតែមិនមែនការឆ្លើយតបអ្វីសោះ។

បច្ចុប្បន្នអាជ្ញាធរ សមត្ថកិច្ច កំពុងជួយអន្តរាគមន៍លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជូនកម្មករ កម្មការិនី ៕

មតិយោបល់