ឯកឧត្តម ម៉ុង ឫទ្ធី បានប្រកាសសាងសង់លំនៅដ្ឋានតម្លៃសមរម្យ លើផ្ទៃដីទំហំប្រមាណ ៣០០ហិកតា នៅតំបន់ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយគ្រោងនឹងបើកលក់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។
សម្រាប់ គម្រោងលំនៅដ្ឋានលំដាប់មធ្យមក្នុងតម្លៃសមរម្យ មានទំហំផ្ទៃដី ១២០០ម៉ែត្រការ៉េ (៣០x៤០) សម្រាប់ផ្ទះមួយខ្នងៗ រួមជាមួយនឹងសេវាដាំថែទាំដើមឈើហូបផ្លែ មានទឹក ភ្លើង ប្រព័ន្ធសុវត្ថិភាព មានផ្លូវប្រវែងជាង ៤០គីឡូម៉ែត្រសម្រាប់ដើរ ឬជិះកង់ហាត់ប្រាណប្រកបដោយសុវត្ថិភាព។
អ្វីដែលជាពិសេសនោះគឺ នៅទីនោះ មានភ្នំ ដែលបានថែរក្សាទុកដើមឈើផ្លែៗរាប់លានដើមជាច្រើនប្រភេទ ដើមឈើមួយចំនួនបានបញ្ចេញផ្កាទៅតាមរដូវកាល មានសត្វព្រៃជាច្រើនប្រភេទ សត្វស្លាប មាន់ព្រៃ ជ្រូកព្រៃ។
ចំណែកឯ ទីតាំង មានចម្ងាយតែត្រឹម ៥០គីឡូម៉ែត្រពីភ្នំពេញ បើធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីភ្នំពេញចំណាយពេលប្រមាណជា ១ម៉ោង។
គួរជម្រាបថា សម្រាប់តម្លៃនៃផ្ទះ គឺក្រោម ១០ម៉ឺនដុល្លារ ហើយអាចនឹងបើកលក់ជូន ប្រជាជនទូទៅ នាពេលមុនចូលឆ្នាំខ្មែរមកដល់៕
មតិយោបល់