ផ្សារទំនើបលំដាប់អន្តរជាតិ Midtown Mall នឹងរំលេចខ្លួនឡើង នៅតាមបណ្តោយផ្លូវម៉ៃដា (២០០៤) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រ CBRE Cambodia។
ផ្សារទំនើបបែបសហគមន៍នេះ នឹងសាងសង់លើផ្ទៃដីជាង ៤ពាន់ម៉ែត្រការ៉េ ជាមួយរចនាបថបែបធម្មជាតិ ក្នុងគោលបំណងបង្កើតអារម្មណ៍បែបសហគមន៍ មានទាំងផ្សារទំនើប ហាងអាហារ និងកន្លែងកម្សាន្ត។
ក្រុមហ៊ុនតៃវ៉ាន់ Kao Cheng International Enterprise ជាក្រុមហ៊ុនអភិវឌ្ឍន៍លើគម្រោងនេះ ដែលអាចនឹងបញ្ចប់ការសាងសង់ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨។
គួរជម្រាបដែរថា ក្រុមហ៊ុន CBRE Cambodia ទទួលបានសិទ្ធិក្នុងការរៀបចំកិច្ចសន្យាជួល លើគម្រោងផ្សារទំនើបនេះ៕
មតិយោបល់