អចលន​ទ្រព្យ

ស្ថានីយ៍បូមទឹក លូ ៥ បើកការដ្ឋានស្ថាបនាជាផ្លូវការ នៅថ្ងៃនេះ

នៅថ្ងៃនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹក លូ ៥ ដោយចំណាយថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ អស់ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរជម្រាបថា ស្ថានីយ៍នេះ បំពាក់ម៉ូទ័រទំហំ ១ម និងទំហំ ០.៨ម ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹក ៨ម៉ែត្រគូបក្នុង១វិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគូបក្នុង១ម៉ោង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ លើផ្ទៃរងទឹកភ្លៀង ១០២៨ហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ៕

មតិយោបល់