ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះសាលមហោស្របអង្គរ ផ្អើលទាំងព្រឹកនៅក្រុងសៀមរាប!

សៀមរាប: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី ដល់ម៉ោង១១និង៥០នាទី មានករណីអគ្គិភ័យនៅចំណុចសាលមហោស្របអង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានទំហំអគារ ៥០ម៉ែត្រx១០០ម៉ែត្រ សភាពការណ៍គ្រប់គ្រងបានទាំងស្រុង។

ក្នុងនោះផងដែរ ប្រើប្រាស់រថយន្តសរុបចំនួន១៨គ្រឿង៖
-រថយន្តនគរបាលខេត្ត៨គ្រឿង
-នគរបាលបេតិកភណ្ឌ១គ្រឿង
-អាវុធហត្ថខេត្ត៤គ្រឿង
-មន្ទីសាធារណ:ការ១គ្រឿង
-ភូមិវប្បធម៌១គ្រឿង
-អជ្ញាធរអប្សរា២គ្រឿង។

ក្នុងហេតុការណ៍អគ្គិភ័យនេះមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនរាលដាលដល់ផ្ទះអ្នកជិតខាង។

មូលហេតុនៃការឆេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់