ព័ត៌មានកីឡា

Buriram United ​ថៃ ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូស្ដារីកា​ម្នាក់​មក​លេង

ក្លឹប Buriram United ​របស់​ប្រទេស​ថៃ​បាន​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​កូស្ដារីកា​ឈ្មោះ​ថា Yendrick Ruiz ​ក្នុង​រយៈ​ពេល​១​រដូវ​កាល​ពី​ក្លឹប​ Herediano ​។

ហេតុផល​ដែល​ធ្វើ​ឱ្យ Buriram ​ហ៊ាន​ចំណាយ​ធំ​យ៉ាង​នេះ​គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ ​Bruno Moreira ​សញ្ជាតិ​ព័រទុយហ្គាល់​របស់​ពួកគេ​មាន​របួស​ធ្ងន់ធ្ងរ​មែនទែន ​ដោយ​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​ឯ​ណោះ។ ដូច្នេះ​ហើយ​បាន​ជា​ក្លឹប​យក្ស​នៅ​ថៃ​មួយ​នេះ ​សម្រេច​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស ​ដោយ​ម្នាក់​នោះ​ជា Yendrick Ruiz ​នេះ​ឯង។

កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ​គឺ​ជា​ប្អូន​ប្រុស​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូស្ដារីកា​និង​កីឡាករ Sporting ​ឈ្មោះ​ថា Bryan Ruiz ។ Yendrick ​ជា​ផ្នែក​សំខាន់​មួយ​របស់​ក្រុម​ Herediano ​ក្នុង​ការ​លេង​នៅ​លីគ​របស់​ប្រទេស​គេ ​ខណៈ​ដែល​ការ​បង្ហាញ​ខ្លួន​១៤៨​ប្រកួត រក​បាន​៦៧​គ្រាប់។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បាន​៦​ប្រកួត​ដែរ ​ដោយ​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​លេង​ទល់​ក្រុម​បាណាម៉ា ​នៅ​ព្រឹត្តិការណ៍​ជម្រុះ World Cup ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ៕

មតិយោបល់