ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង៧និង៤៣នាទីព្រឹកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ មានការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី5 (GS5-F4) ដែលបណ្តាលឲ្យដាច់ចរន្តតំបន់មួយចំនួនរួមមាន ៖
1- ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង និងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់។
2- ភូមិម្លូផ្អែម ភូមិម្លប់ពោធិ៍ និងភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌសែនសុខ។
3- ភូមិសាក់ប្រយុទ្ធ និងភូមិស្រែជះ សង្កាត់ស្នោរ ។
4- ភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីអគ្គិសនីកម្ពុជាបានបញ្ជាក់ថា មូលហេតុនៃដាច់ភ្លើងនេះ ដោយសារមានកំហូច បរិក្ខាអគ្គិសនី(LBS) និងហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ។
បច្ចុប្បន្នក្រុមការងារបច្ចេសទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ មុនវេលាម៉ោង៤រសៀលនេះ៕
មតិយោបល់