ភ្នំពេញៈ គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពជម្រើសជាតិកម្ពុជា-ទីម័រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្ដើមសកម្មភាពជាបណ្ដើរៗហើយ ខណៈចំនួនអ្នកចូលរួមទស្សនា នៅតែបន្តសម្រុកចូលយ៉ាងគំហុគ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ចំនួនអ្នកចូលរួមទស្សនានៅពហុកីឡដ្ឋានជាតិ បានកើនលើសចំនួនកំណត់ដោយច្រកទ្វារចូល ត្រូវបានបិទ ប៉ុន្តែកំណើនអ្នកទស្សនាផ្សេងបានហៀរតាមរបង ដែលលោតផ្លោះមិនខ្វល់ពីគ្រោះថ្នាក់ ដោយហេតុតែគាំទ្រវិស័យកីឡា។
នៅមុននេះបន្តិច វត្តមាន នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអញ្ជើញទៅដល់ពហុកីឡដ្ឋានជាតិអូឡាំពិក ទន្ទឹមនឹងសណ្ដាប់ធ្នាប់ និងសន្តិសុខ ក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ផងដែរ៕
https://youtu.be/-hsEtHuwAGM
មតិយោបល់