ព័ត៌មានកីឡា

PSG ​ចង់​បាន Wenger ​ទៅ​ដឹក​នាំ​ក្រុម​រដូវ​កាល​ក្រោយ​នេះ

ក្លឹប​យក្ស​បារាំង Paris Saint-Germain ​កំពុង​តែ​រៀប​ចំ​សំណើរ​ជា​លើក​ទី​៣ ​ដើម្បី​ឱ្យ​លោក Arsene Wenger ​មក​ដឹក​នាំ​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នេះ ​ក្រោយ​ពី​អ្នក​ដឹក​នាំ​បច្ចុប្បន្ន​ហាក់​មិន​ទាន់​ល្អ​ដល់​កម្រិត។

កាសែត​នៅ​បារាំង​ជា​ច្រើន​បាន​ដាក់​ចំណង់​ជើង​យ៉ាង​ធំ​ៗ​ថា ​PSG ​មាន​ភាគរយ​ខ្ពស់​មែនទែន​ក្នុង​ការ​នាំ​យក Wenger ​មក​ដឹក​នាំ​ក្រុម ​ខណៈ​ដែល​កុងត្រា​របស់​អ្នក​ចាត់ការ​រូប​នេះ​ក៏​នឹង​អស់​នៅ​ចប់​រដូវ​កាល​នេះ​ហើយ។ បុរស​វ័យ​៦៧​ឆ្នាំ​រូប​នេះ ​ដឹក​នាំ​ក្រុម Arsenal ​តាំង​ពី​ឆ្នាំ​១៩៩៦​មក ​ហើយ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ចង់​ដឹក​នាំ​ក្រុម​នេះ​ឱ្យ​អស់​កុងត្រា​សិន ​មុន​សម្រេច​ចិត្ត​ទៅ​ដឹក​នាំ​ក្រុម​ផ្សេង​ទៀត។ ដូច្នេះ​ហើយ​បាន​ជា​គេ​ចុះ​ផ្សាយ​ថា PSG ​មាន​ឱកាស​នាំ​អ្នក​ចាត់ការ​រូប​នេះ​ទៅ​បាន លុះ​ត្រា​តែ​ផុត​កុងត្រា​សិន។

PSG ​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​នៅ​លេខ​រៀង​មិន​ល្អ​នោះ​ទេ​ក្នុង​តារាង​លីគ​កំពូល​បារាំង ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Unai Emery ​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​ជួយ Sevilla ​លើក​ពាន Europa League ​រួចមក​។ ដោយ​មើល​ឃើញ​លទ្ធផល​មិន​សូវ​ល្អ​នេះ​ហើយ បាន​ជា​ប្រធាន​ក្លឹប​យក្ស​នៅ​ទីក្រុង​បារីស​រូប​នេះ ​ចង់​បាន​អ្នក​ដឹក​នាំ​ថ្មី៕

មតិយោបល់