បន្ទាប់ពីការប្រកួតសប្តាហ៍ទី៦ នៃពានរង្វាន់ក្របខណ្ឌកំពូលកម្ពុជារដូវកាល ២០១៨ មកដល់ នៅរសៀលថ្ងៃ សៅរ៍ ទី ០៥ កើត ខែ ជេស្ធ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ក្លិបបាល់ទាត់វិសាខា និងត្រូវទទួលស្វាគមន៍ ក្លិបបាល់ក្រសួងការពារជាតិ ហៅកាត់ទ័ព នាវេលាម៉ោង ០៣:៣០ នាទីរសៀល នៅលើវាលស្មៅនៃកីឡដ្ឋានវេស្ទើន។
រង់ចាំមើលថា កីឡាករកូរ៉េខាងជើង របស់ក្លិបចំណូលថ្មី ដែលធ្លាប់ចូលរួមជាមួយ ទ័ព ដែរនោះ អាចស្វែងរក ៣ពិន្ទុ ឲ្យក្លិបថ្មីរបស់ខ្លួនដែរទេ? ហើយចំណែកឯ ទ័ព បានប្អូកីឡាករបរទេសទាំងអស់ រួមទាំងគ្រូបង្វឹកផងនោះ អាចយកឈ្នះលើក្លិបដែលទើបបង្កើតថ្មីមួយនេះបានទេ?
មតិយោបល់