Zlatan Ibrahimovic មិនសូវយល់ពីអ្នកគាំទ្រនៅអង់គ្លេសនោះទេ ដោយរូបគេបានលើកជាសំនួរថាហេតុអ្វីបានជាអ្នករាល់គ្នាបែរជាមិនសូវជាពេញចិត្តខ្សែប្រយុទ្ធ Wayne Rooney ទៅវិញ?
ជាក់ស្ដែងទៅនៅក្លឹប Manchester United ប្រធានក្រុមរូបនេះបានស៊ុតចូលមួយគ្រាប់បំបែកកំណត់ត្រា Top Scorers នៅ Old Trafford ហើយក៏ជាគ្រាប់បាល់ជួយក្រុមបិសាចក្រហមយក១ពិន្ទុពី Stoke City ផងដែរ។ ខណៈដែលនៅក្រុមជម្រើសជាតិវិញ ខ្សែប្រយុទ្ធរូបនេះក៏បានជួយមិនតិចនោះដែរ ប៉ុន្តែបែរជាគ្មានអ្នកសួវចាប់អារម្មណ៍រូបគេទៅវិញ។

ចំពោះរឿងនេះ Zlatan បាននិយាយដូច្នេះថា៖ “គាត់ជាកីឡាករល្អណាស់ទាំងក្នុងនិងក្រៅទីលាន។ គាត់ពិតជាអ្នកដឹកនាំល្អម្នាក់ គាត់បានជួយសមាជិកក្រុមដទៃជាច្រើនជាមួយនិងបច្ចេកទេសល្អៗ។ គាត់ដឹងពីរបៀបស្វែងរកគ្រាប់បាល់… និយាយទៅគាត់ដឹងទាំងអស់នៅលីគអង់គ្លេស ប៉ុន្តែចុងក្រោយបែរជាមិនសួវមានអ្នកចូលចិត្តគាត់ទៅវិញ”។
យ៉ាងណាមិញ ចំពោះសំនួររបស់ Zlatan វិញ ត្រូវបានគេ Comment ជាច្រើនថាមិនមែនគេមិនចូលចិត្តកីឡាករអង់គ្លេសម្នាក់នេះទេ ប៉ុន្តែបើតាមជាក់ស្ដែងទៅមួយរយៈមកនេះរូបគេបានធ្លាក់ទម្រង់លេងច្រើន។ ទាំងនៅក្លឹបអាជីពនិងជម្រើសជាតិ ដូច្នេះហើយបានជាអ្នកគាំទ្រវិស័យបាល់ទាត់ចង់ឃើញយុវជនវ័យក្មេងមកស្នងតំណែងរូបគេ៕
មតិយោបល់