ជើងខ្លាំងចាស់វស្សា សេង ស្រឿន បង្ហើបថាអ្នកប្រដាល់ថៃ PARNTHAP មានក្បាច់ប្រកួតដ៏ល្អ ប៉ុន្តែនូវស្ទើរចំណុចខ្សោយជង្គង់ដែលខ្លួនរកឃើញ ទើបងាយសន្លប់ត្រឹម២ទឹកយប់មិញ។
ក្រោយចប់ការប្រកួត អ្នកលេងគុនខ្មែរខាងលើបានបញ្ជាក់ថា កីឡាករថៃមានបទពិសោធន៍ច្រើន ដែលអាចទប់ក្បាច់ខ្លួនបាន និងស៊ុសរឹងមាំ។ ប៉ុន្តែមិនចេះជង្គង់ ទើបគេចាប់ក្រៀកនិងស៊ក៤ជង្គង់សន្លប់តែម្តង។
« មែនបង គេល្អណាស់ វ៉ៃដៃទៅគេទប់បាន គេបានបទពិសោធន៍ច្រើន។ អញ្ចឹងទៅពិបាកដែរពីដំបូង ណាមួយគេរឹងផង គេវ៉ៃមានក្បាច់ប្តូរទៀតអញ្ចឹងពិបាក។ មានតែទឹកទី២ ខ្ញុំឃើញគេអន់ជង្គង់ទើបក្រៀកអុកប៉ុន្មានជង្គង់ផ្តាច់តែម្តង។ » សម្តី សេង ស្រឿន។
ត្បិតតែវ័យរាងជ្រេបន្តិច ប៉ុន្តែអ្នកប្រដាល់ក្លឹបមហិទ្ធិរឹទ្ធតាដំបងដែករូបនេះ ប្តេជ្ញាថានឹងពង្រឹងសមត្ថភាពបន្ថែមដើម្បីស្រវ៉ាឱកាសយកខ្សែក្រវ៉ាត់មកគ្រង និងវិវឌ្ឍខ្លួនទៅជាមន្ត្រីសហព័ន្ធ។
ថ្ងៃជាមួយគ្នា កូននាគ វង្ស ណយ បានយកឈ្នះពិន្ទុជើងខ្លាំងថៃ PAYAKDAM MOR. PHOWANA ហើយបន្សល់ស្នាមបែកចិញ្ចើមមួយយ៉ាងធំផងដែរ។
មតិយោបល់