ព័ត៌មានកីឡា

Neymar ​ជាប់​ឈ្មោះ​ជា​កីឡាករ​ទាត់​ចូល​១០០​គ្រាប់​ដូច Messi ​និង Suarez ​ដែរ

ខ្សែ​ប្រយុទ្ធ Neymar ​ជាប់​ឈ្មោះ​ជា​កីឡាករ​ទាត់​ចូល​បាន​១០០​គ្រាប់​នៅ​ក្លឹប FC Barcelona ​ដូច​មិត្ត​រួម​ក្រុម Lionel Messi ​និង Luiz Suarez ​ដែរ​ហើយ ក្រោយ​ពី​ធ្វើ​បាន​កាល​ពី​យប់មិញ​១​គ្រាប់​។

Neymar ​បាន​បង្ហា​ខ្លួន​ឱ្យ FC Barcelona ​ចំនួន​១៧៧​ប្រកួត​មក​ហើយ ​ដោយ​រក​បាន​ចំនួន​១០០​គ្រាប់​ផង​ដែរ ពី​ការ​ប្រកួត​ទាំង​នោះ។ ដោយ​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​ប្រេស៊ីល​ទី​៣​ដែល​រក​បាន​លើស​ពី​១០០​គ្រាប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប FC Barcelona ​ផង​ដែរ។ មួយ​វិញ​ទៀត រូបគេ​ក៏​បាន​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម Messi ​និង Suarez ​ផង​ដែរ ​ក្នុង​នាម​ជា​កីឡាករ​កំពុង​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ហើយ​រក​គ្រាប់​បាល់​បាន​លើស​១០០​គ្រាប់។

Neymar ​ត្រូវ​បាន​ក្រុម Barcelona ​ទិញ​យក​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ ​ហើយ​គ្រាប់​បាល់​ដំបូង​របស់​គេ​នោះ​ធ្វើ​បាន​ក្នុង​ជំនួប​ជាមួយ​ក្រុម Atletico Madrid ​ក្នុង​ពាន​រង្វាន់ Supercopa de Espana ។ ​រដូវ​កាល​ដែល​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ធ្វើ​បាន​ល្អ​ជាង​គេ​បំផុត​នៅ​គឺ​នៅ​ឆ្នាំ ២០១៤-២០១៥ ​ដោយ​ខ្លួន​ឯង​រក​បាន​ដល់​៣៩​គ្រាប់ ​និង​ជួយ​ក្រុម Barca ​ឈ្នះ​ពាន​ដល់​ទៅ​៣​ពាន​រង្វាន់​ក្នុង​ឆ្នាំ​នោះ៕

មតិយោបល់