ព័ត៌មានកីឡា

ស៊ុម វណ្ណា៖ វេស្ទើនភ្នំពេញឆ្នាំនេះនឹងខ្លាំងជាងមុនទ្វេដង

លោក ស៊ុម វណ្ណា គ្រូបង្គោលក្រុមបាល់ទាត់វេស្ទើនភ្នំពេញ បានបង្ហាញក្តីរំពឹងថាកីឡាករទាំងអស់នឹងជួយក្រុមឲ្យខ្លាំងជាងមុនទ្វេដង ក្នុងយុទ្ធនាការពានរង្វាន់លីគកំពូល និងពានសម្តេចរដូវកាលថ្មី។

ភ្លាមៗក្រោយស្មើណាហ្គាវ៉ើល ០ – ០ កាលពីម្សិលមិញ គ្រូមានបរិញ្ញាប័ត្រកីឡាពីគុយបារូបនេះ បានសរសើរកូនក្រុមថ្មីៗ ចេះសហការណ៍គ្នាល្អ ហើយលេងដោយទំនុកចិត្តខ្ពស់ ទើបលើកជឿថាវេស្ទើននឹងខ្លាំង។

« ពិតណាស់យើងរុះរើក្រុមយកកីឡាករក្មេងៗមកជាច្រើន ប៉ុន្តែពួកគេលេងត្រូវជើងគ្នាល្អណាស់។ យើងមើលទៅ ទោះបីណាហ្គាសំបូរកីឡាករមានបទពិសោធន៍ តែកីឡាករយើងលេងដោយទំនុកចិត្ត នឹងគ្រប់គ្រងបាល់បានយ៉ាងច្រើន។ ដូច្នេះទើបខ្ញុំជឿថា វេស្ទើន នឹងខ្លាំងជាងមុនទ្វេដងទៅទៀត។» សម្តីលោក ស៊ុម វណ្ណា។

western-vs-naga_30-11-16_sport-1

បែបណាក្តីគ្រូបង្វឹកដដែលក៏បានបង្ហាញក្តីបារម្ភខ្លះ ត្បិតកីឡាករមួយចំនួននូវខ្វះបទពិសោធន៍ប្រឡូកក្នុងលីគអាជីព ពិសេសការសម្របខ្លួនតាមផែនការណ៍ហ្វឹកហាត់របស់លោក។

មុនបើករដូវកាលថ្មីនេះ វេស្ទើនភ្នំពេញ បានផ្លាស់ប្តូរកីឡាករមួយចំនួន ដោយជំនួសមកវិញនូវកីឡាករក្មេងៗ ពីតាមខេត្ត និងយុវជនមកពីក្លឹបអាជីពមួយចំនួន។ ៣ប្រកួតមិត្តភាពចុងក្រោយ ក្លឹបតំណាងសកលវិទ្យាល័យមួយនេះពុំទាន់ស្គាល់ពាក្យថាចាញ់ឡើយ ពោលគឺស្មើខេត្តត្បូងឃ្មុំ ១ – ១ ឈ្នះ Cambodian Tiger ១ – ០ និង ស្មើណាហ្គា ០ – ០ នេះ។

western-vs-naga_30-11-16_sport-2western-vs-naga_30-11-16_sport-3western-vs-naga_30-11-16_sport-4western-vs-naga_30-11-16_sport-5western-vs-naga_30-11-16_sport-6western-vs-naga_30-11-16_sport-7western-vs-naga_30-11-16_sport-8western-vs-naga_30-11-16_sport-9western-vs-naga_30-11-16_sport-10western-vs-naga_30-11-16_sport-11western-vs-naga_30-11-16_sport-12western-vs-naga_30-11-16_sport-13western-vs-naga_30-11-16_sport-14western-vs-naga_30-11-16_sport-15western-vs-naga_30-11-16_sport-16western-vs-naga_30-11-16_sport-17western-vs-naga_30-11-16_sport-18western-vs-naga_30-11-16_sport-19

មតិយោបល់