ខ្សែបម្រើ Michael Carrick វ័យ៣៥ឆ្នាំ បានបង្ហើបថាខ្លួននឹងចូលនិវត្តន៍តែម្ដង ប្រសិនណាបើក្រុម Manchester United លែងបន្ដកុងត្រាឱ្យលេងទៀត។
Carrick នៅសល់កុងត្រាត្រឹមរដូវកាលនេះទេ ហើយរូបគេក៏មិនជឿជាក់ថាក្រុមបិសាចក្រហមព្រមកុងត្រាឱ្យដែរ ព្រោះអីរដូវកាលនេះទម្រង់លេងក៏ធ្លាក់ចុះបន្តិច ហើយក៏មិនសូវបានចូលជួយក្រុមដែរ។ ដូច្នេះហើយ ប្រសិនណាបើលោក Jose Mourinho លែងត្រូវការរូបគេហើយនោះ ខ្សែបម្រើរូបនេះនឹងប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់តែម្ដង។

“ខ្ញុំមិនគិតថាមានកន្លែងផ្សេងដែលខ្ញុំត្រូវទៅលេងនោះទេ។ ខ្ញុំប្រហែលជាត្រូវនិយាយថា វាដល់ពេលដែលត្រូវចូលនិវត្តន៍ហើយ ព្រោះគ្មានក្លឹបណាដែលខ្ញុំចង់លេងឱ្យនោះទេ។ ខ្ញុំដឹងពីខ្លួនឯងថាខ្ញុំធ្វើមិនសួវបានល្អ ហើយខ្ញុំគ្មានបញ្ហាខឹងនរណាចំពោះរឿងនេះទេ”។ សម្ដីរបស់ Carrick ។
អតីតកីឡាករ Spurs ខាងលើនេះ ចូលរួមជាមួយ Man Utd តាំងពីឆ្នាំ២០០៦មក ដោយលេងឱ្យក្រុមបានជាង៣០០ប្រកួតមកហើយ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ជួយក្រុមឈ្នះពាន Premier League បាន៥សម័យកាលដែរ និង UEFA Champions League បានម្ដងថែមទៀតផង៕
មតិយោបល់