ព័ត៌មានកីឡា

PSG ប្រជែង Man Utd ដណ្តើមយក Ronaldo

បន្ទាប់ពីក្រុម Real Madrid បានសម្រេចចិត្តបើកផ្លូវឲ្យ​កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញ នៅរដូវក្តៅក្រោយនេះ បានធ្វើឲ្យក្រុមបីសាចក្រហម Manchester United មានក្តីសង្ឃឹមខ្ពស់ ក្នុងការនាំយក​កីឡាករដ៍ឆ្នើមរូបនេះ ត្រឡប់មកវិញ។

យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Yahoo Sports បានឲ្យដឹងថា​ ក្រុម Paris Saint Germain បានចូលរួមមកប្រជែងជាមួយក្រុម បីសាចក្រហម Manchester United ក្នុងការទិញយក Cristiano Ronaldo ទៅកាន់ក្លិបបារាំងមួយនេះ។ ការចូលខ្លួនមក​ដណ្តើមយក Ronaldo នេះដែរ ដោយសារតែក្រុមអ្នកមាន​បារាំងមួយនេះ ប្រឈមនឹងការបាត់បង់ខ្សែប្រយុទ្ធ Neymar ស្របពេលដែលក្រុម Real Madrid កំពុងតែអន្ទង់ចង់បានកីឡាករប្រេស៊ីលរូបនេះ។

ប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រុម Paris Saint Germain នឹងចូលខ្លួនដេញថ្លៃយក Ronaldo ជាមួយ Man Utd ថ្វីបើពេលនេះ ក្រុមបារាំង​មួយនេះ មិនទាន់បង្ហើបពីតម្លៃខ្លួនក្នងការទិញយក Ronaldo ក៍ដោយ តែប្រហែលជាមិនថោកឡើយ ស្របពេលដែលតម្លៃផ្តាច់កុងត្រារបស់​ Ronaldo រហូតដល់ទៅ ១០០០លានអឺរ៉ូឯណោះ។ ក៍ប៉ុន្តែ Ronaldo នឹងមិនអាចលក់ចេញ ក្នុងតម្លៃខ្ពស់កបពពកបែបនេះ​ឡើយ ព្រោះថាបើលក់ចេញ ក្នុងតម្លៃបែបនេះមែន មិនមានក្លិបណាមួយហ៊ានទិញយកឡើយ ខណ: Real Madrid កំពុងតែចង់រុះរើកីឡាករចាស់ ស្រវ៉ាកីឡាករថ្មី​ផង​នោះ។

អ្វីដែលសំខាន់នោះ Ronaldo ធ្លាប់មានបំណងចង់​ផ្លាស់ទៅកាន់បីសាចក្រហម Manchester United វិញ តែបើ Paris Saint Germain ឲ្យថ្លៃជាងនោះ មិនប្រាកដថា Ronaldo នឹងផ្លាស់មកកាន់ Old Trafford ឡើយ។

មតិយោបល់