ក្រោយពីការបង្ហាញខ្លួន កាលពីថ្ងៃអាទិត្យកន្លងមកនៅពេលដែល Roma ចាញ់ Lazio៣-១ Francesco Totti បានក្លាយជាកីឡាករដែលបង្ហាញខ្លួននៅ Serie Aច្រើនជាងគេលំដាប់ទី៣។
Francesco Totti កីឡាករដុះស្នឹម របស់ក្រុមចចក Roma បានក្លាជាកីឡាករបង្ហាញខ្លួនច្រើនលំដាប់ទី៣ ក្រោយពីការបង្ហាញខ្លួនចុងក្រោយកាលពីថ្ងៃអាទិត្យកន្លងមក។
Totti បានចូលរួមជាមួយ Roma ជាង២ទសវត្សមកហើយ ដោយកីឡាកររូបនេះ មិនបានចាកចេញពី Roma ទៅកាន់ក្លឹបផ្សេងឡើយ។ ឆ្លងការការបង្ហាញខ្លួននេះកីឡាករវ័យចំណាស់ជនជាតិអ៊ីតាលី រូបនេះ បានលំដាប់ទី៣ ក្នុងបញ្ជីនៃកីឡាករបង្ហាញខ្លួនបានច្រើនជាងគេ នៅលីគកំពូលរបស់អ៊ីតាលី Italian Serie A។
ខាងក្រោមនេះជាបញ្ជីឈ្នោះកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេនៅ Serie A
Paolo Maldini បង្ហាញខ្លួនបាន ៦៤៧ ប្រកួត
Gianluigi Buffon បង្ហាញខ្លួនបាន ៦១៧ប្រកួត
Francesco Totti បង្ហាញខ្លួនបាន ៦១៦ប្រកួត
Javier Zanetti បង្ហាញខ្លួនបាន ៦១៥ប្រកួត
Pagliuca បង្ហាញខ្លួនបាន ៥៩២ប្រកួត៕
មតិយោបល់