កម្មវិធីប្រកួតដណ្តើមខ្សែក្រវ៉ាត់គូបូតាវគ្គ៧ បានប្តូរមករៀបចំនៅរៀងរាល់យប់ថ្ងៃសុក្រ ហើយមានប្រកាសសមាសភាពកីឡាករថ្មីដែលមានខ្មែរ៤ថៃ៤ដូចកម្មវិធីនានា ប៉ុន្តែរូបមន្តប្លែកមិនធ្លាប់មាននៅកម្ពុជា។
តាមប្រភពពីអ្នករៀបចំកម្មវិធីនេះបង្ហើបថា កីឡាករទាំងអស់នឹងប៉ះគ្នាវគ្គវិលជុំទាំងអស់ ដើម្បីសន្សំពិន្ទុ យកអ្នកពិន្ទុខ្ពស់៤រូបទៅវាយវគ្គខ្វែងតែម្តង។ ប្រការនេះធ្វើអោយអ្នកប្រដាល់រួមសញ្ជាតិខ្មែរថៃ នឹងប៉ះគ្នាជាស្រេចនៅជុំដំបូង ហើយអ្នកឡើងទៅវគ្គខ្វែងត្រូវតែមានពិន្ទុខ្ពស់ជាងគេ និងមិនប្រកាន់ខ្មែរថៃ។ ការធ្វើបែបនេះគឺផ្ទុយពីលក្ខខណ្ឌខ្សែក្រវ៉ាត់មួយចំនួនដែលកំណត់យកខ្មែរ២ ថៃ២ ឡើងវគ្គខ្វែង ដោយគិតពិន្ទុតាមពូលកីឡាករ ហើយធ្វើអោយពេលខ្លះអ្នកពិន្ទុច្រើនជាងត្រូវធ្លាក់ទៅវិញ។
ខ្មែរក្រវ៉ាត់ដ៏សុក្រិតនេះ នឹងចាប់ផ្តើមនាខែមេសាខាងមុខ ហើយបេក្ខភាពខ្មែរទាំង៤មាន ធន់ ចាន់តាក់ ចាន់ ប៊ុនលាប សេង ស្រឿន ជាមួយ ផាន់ គ្រាន់ នឹងបើកឆាកប៉ះថៃក្នុងថ្ងៃតែមួយនៅសង្វៀនបាយ័នស្ទឹងមានជ័យតែម្តង។
មតិយោបល់