ព័ត៌មានកីឡា

Man Utd កាន់តែកៀក ក្នុងការនាំយកខ្សែប្រយុទ្ធ Alvaro Morata ពីក្រុម Real Madrid

ក្រុមបីសាចក្រហម Manchester United កំពុងតែមានទំនុកចិត្តខ្ពស់ក្នុងការនាំយកខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ពីក្រុមយក្ស Real Madrid។

នៅក្នុងការចុះផ្សាយរបស់ ESPN News បានឲ្យដឹងថា Man Utd នឹងទទួលកីឡាករ Alvaro Morata ក្នុងពេលឆាប់ៗនេះ។ Man Utd បានតាមប្រមាញ់ Morata អស់រយ:ពេលជាយូរណាស់មកហើយ ខណះមានរឿងរ៉ាវជាច្រើន បានកើតឡើង នាពេលកន្លងមក។ យ៉ាងណាក៍ដោយ នៅក្នុងការចុះផ្សាយចុងក្រោយរបស់ ESPN News បានបង្ហាញនូវផលវិជ្ជមានយ៉ាងច្រើនសម្រាប់ការផ្ទេរយក Morata ពីក្រុម Real Madrid ។

ជាក់ស្តែងណាស់ Real Madrid កំពុងតែតាមប្រមាញ់យក Kylian Mbappe ពីក្រុម Monaco មកបំពេញបន្ថែមតំបន់ប្រយុទ្ធ ជាហេតុធ្វើឲ្យកៅអីរបស់កីឡាករ Morata កាន់តែមិនសុវត្ថិភាពថែមទៀត។ ម្យ៉ាងវិញទៀត Morata ខ្លួនឯងផ្ទាល់ បានសម្រេចចិត្តក្នុងការចាកចេញពីក្រុម Real Madrid ហើយដើម្បីស្វែងរកក្លិបថ្មីដែលធានាដល់កៅអី ១១នាក់ដំបូងរបស់គេ។

អ្វីដែលសំខាន់នោះគឺ​ការមិនសប្បាយចិត្តរបស់គេជាមួយក្លិប បែបនេះ នោះនាំឲ្យ Real Madrid មិនទុក Morata ឡើយ។ ដូច្នេះហើយ Man Utd នឹងទទួលបានខ្សែប្រយុទ្ធ Morata ក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន។

មតិយោបល់