ព័ត៌មានកីឡា

គ្រូបង្វឹកជម្រើសជាតិហុល្លង់ ត្រូវបណ្ដេញចេញ ក្រោយចាញ់ធ្ងន់កពេក

លោក Danny Blind ត្រូវសហព័ន្ធបាល់ទាត់ហុល្លង់ដកចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិហើយ ក្រោយពីដឹកនាំក្រុមមិនបានល្អមួយរយៈមកនេះ។

លោក Danny ទើបតែដឹកនាំក្រុមបាន១៨ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល២០ខែមកនេះ។ ដោយឡែកការដឹកនាំក្រុមចាញ់ក្រុមបុលការីកាលពីថ្ងៃមុនក្នុងលទ្ធផល ២-០ នោះ បានធ្វើឱ្យកៅអីលោកត្រូវគេដកចេញភ្លាម ព្រោះហុល្លង់ខ្លាចមិនអាចឡើងទៅលេង World Cup បាន ក្រោយពី៥ប្រកួតក្នុងពូល មាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤ឯណោះ។

ទាក់ទិននឹងរឿងនេះដែរ សហព័ន្ធបាល់ទាត់ហុល្លង់បានចេញសេចក្ដីប្រកាសថា៖ “យើងពិតជាគោរពចំពោះអ្វីដែល Danny បានធ្វើកន្លងមក ប៉ុន្តែលទ្ធផលរបស់ក្រុមទាំងមូលមិនល្អនោះទេ។ យើងត្រូវការបានទៅលេង World Cup នៅរុស្ស៊ី ដូច្នេះយើងមានតែនិយាយពាក្យលាជាមួយគាត់ប៉ុណ្ណោះ។ វាជារឿងពិបាកមួយសម្រាប់ការសម្រេចចិត្ត ប៉ុន្តែនេះជាអ្វីដែលយើងត្រូវធ្វើ”៕

មតិយោបល់