ព័ត៌មានសុខភាព

ប្រយត្ន! ផ្ទុះមេរោគ HPV អាចសម្លាប់​មនុស្ស​លឿនជាង​ជំងឺអេដស៍ទៅទៀត

ការថើប និងបឺតមាត់ គឺជាកាយវិការស្វាគមន៍គ្នាដ៏សាមញ្ញាបំផុត សម្រាប់ប្រជាជននៅប៉ែកអឺរ៉ុប។ ក៏ប៉ុន្តែថ្មីៗនេះ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Kisii University ក្នុងប្រទេស កេនយ៉ា និងមនុស្សទូទៅ ត្រូវបានអ្នកជំនាញធ្វើការព្រមានចំពោះការថើបប៊ឺតមាត់គ្នា បន្ទាប់​ពីមានការផ្ទុះ​មេរោគម្យ៉ាង​ដែលគេឲ្យឈ្មោះថា Human papilloma virus ឬហៅកាត់(HPV)។

មេរោគ PHV នេះអាចបង្កទៅជាជំងឺមហារីកមាត់ ដែលត្រូវបានបញ្ជូនតាមរយៈសារធាតុរាវនៅក្នុងខ្លួនមនុស្ស(ឬទឹកមាត់) ពីមនុស្សម្នាក់​ទៅកាន់​មនុស្សម្នាក់ទៀត​បានយ៉ាងងាយ។ ចំណែកឯរោគសញ្ញានៃជំងឺនេះរួមមាន ឈឺបំពងក ឈឺក្បាលធ្ងន់ធ្ងរ ក្តៅខ្លួន ក្អួត និងឈឺពោះ។

បច្ចុប្បន្ន មេរោគ PHV កំពុងតែរាត្បាតបន្តិចម្តងៗនៅក្នុងប្រទេស កេនយ៉ា និងតំបន់មួយចំនួននៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ហើយឆាប់ៗ​នេះវាអាច​នឹងរីករាដាលកាន់តែខ្លាំងពេញទ្វីបអាហ្វ្រិក។

ហេតុនេះហើយ អ្នកជំនាញបានព្រមាណថា “អ្នកគួរតែឈប់ស្វាគមន៍គ្នាដោយការប៊ឺតមាត់ទៀតទៅ ហើយប្រើពាក្យ Hello ជំនួសវិញ ព្រោះ​ជំងឺនេះ​អាចសម្លាប់​មនុស្សលឿនជាងមេរោគអេដស៍ទៅទៀត”៕

ប្រភព៖ healthylifehouse

មតិយោបល់