ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការការចុះកិច្ចសន្យានាំចូលកីឡាករចំណូលថ្មី កង ឧត្តម ដែលមានសញ្ជាតិខ្មែរជាផ្លូវការ ដែលជាកីឡាកររបស់ក្លិប សូលទីឡូអង្គរ នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះ។
ខ្សែប្រយុទ្ធ ប៉ោ សុខុម កើតនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ១៩៩៤ នា សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប បានបង្ហាញចំណាប់អារម្មណ៏ថា៖ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានក្លាយទៅជា កីឡាករ ក្លឹប អង្គរថាយហ្គឺរ ដែលជាក្លឹបបាល់ទាត់អាជីព។ ខ្ញុំ នឹងខំប្រឹងអោយអស់ពីសមត្ថភាពដើម្បី មានឱកាសជាប់ជម្រើសជាតិ និង ក្លាយជាកីឡាករល្អ តំណាងអោយ ខេត្តសៀមរាបផងដែរ។
កីឡាករកំពស់ ១,៦៥ សង់ទីម៉ែត្ររូបនេះ ធ្លាប់លេងនៅ គីរីដងរែក (ក្រុមមិនអាជីព), សៀមរាបអង្គរ (ជម្រើសខេត្ត សៀមរាប) និង សូទីឡូអង្គរ៕
រូបភាព៖ Angkor Tiger Football Club
មតិយោបល់