តាមរយៈសំណើររបស់ Liverpool កីឡាករ Mahamadou Dembele អាចនឹងមកកាន់ Anfield នៅរដូវកាលក្រោយនេះ ។
កីឡាករវ័យក្មេង Mahamadou Dembele កំពុងលេងឲ្យក្រុម Paris Saint Germain ត្រូវបានក្លឹបជើងខ្លាំនៅអង់គ្លេសចាប់អារម្មណ៍យ៉ាងខ្លាំង ។
Liverpool បានដាក់សំណើរសុំទិញ Dembele ពី Paris តែមិនទាន់ដឹងច្បាស់ពីតម្លៃខ្លួននៅឡើយទេ ព្រោះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ ។
Mahamadou Dembele កំពុងលេងបានយ៉ាងល្អនៅ Paris Saint Germain ដោយកីឡាករវ័យ ១៧ ឆ្នាំរូបនេះ តែងតែជួយក្រុមឲ្យទទួលបានជ័យជំនះជានិច្ច ។
យ៉ាងណាវិញនោះដែរ គេនៅមិនទាន់ច្បាស់ថា Paris នឹងយល់ព្រមក្នុងការលក់ Dembele នោះទេ ព្រោះទីផ្សារដោះដូរកីឡាករមិនទាន់មកដល់ ម្យ៉ាង Dembele នៅក្មេងកំពុងមានសមត្ថភាព ត្រូវការជួយក្រុមឲ្យទទួលបានជោគជ័យនៅរដូវកាលនេះសិន ៕




មតិយោបល់