ព័ត៌មានជាតិ

ទៀតហើយ ! ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅស្រុកមុខកំពូល

កណ្តាល: ភ្នាក់ងារ Post News Media ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ៥និង៣០នាទីល្ងាច ត្រង់ចំណុចក្នុងរបងដីឡូតិ៍របស់លោក តាំង ម៉េងលាន ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ៖
១.ឈ្មោះ ហេង បូរិន ហៅហេងលុច ភេទប្រុស អាយុ២៩ឆ្ នាំជនជាតិខ្មែរ ស្នាក់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ លក់ថ្នាំញៀន (ឃាត់ខ្លួន) ។
២.ឈ្មោះ លី ដា ហៅវណ្ណដា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរកម្មករចិញ្ចឹមមាន់ អ្នកប្រើប្រាស់ (ឃាត់ខ្លួន) ។
៣.ឈ្មោះ ប្រាក់ តូ ហៅឈុំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរកម្មករសំណង់ អ្នកប្រើប្រាស់ (ឃាត់ខ្លួន) ។
៤.ឈ្មោះ ប៊ូ សារ៉ូណា ហៅរុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ អ្នកប្រើប្រាស់ (គេចខ្លួន) ។
៥.ឈ្មោះ សិង្ហា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ អ្នកប្រើប្រាស់ (គេចខ្លួន) ។

ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតយកបានរួមមាន ៖
១.ទូរសព្ទដៃម៉ាក SUGAR ពណ៌ស ប្រើលេខ 096 6209786 ចំនួន០១គ្រឿង ។
២.ទូរសព្ទដៃម៉ាក NOKIA ពណ៌ក្រហម ប្រើលេខ 096 8527544 ចំនួន០១គ្រឿង ។
៣.ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌ស គ្មានសុីម ចំនួន០១គ្រឿង ។
៤.សម្ភារ:សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

កន្លងមកជនសង្ស័យឈ្មោះ ប្រាក់ តូ ហៅឈុំ ឈ្មោះ ប៊ូ សារ៉ូណា ហៅរុន ឈ្មោះ សឹង្ហា ឈ្មោះ លី ដា ហៅវណ្ណដា ធ្លាប់ស្គាល់គ្នារយះពេលខ្លី ។ ចំណែកជនសង្ស័យឈ្មោះ លី ដា ធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយជនសង្ស័យឈ្មោះ ហេង បូរិន ហៅហេងលុច មិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ ហេង បូរិន ធ្លាប់ប្រើជនសង្ស័យឈ្មោះ លី ដា ឲ្យលក់ថ្នាំញៀនទៅឲ្យអ្នកនៅក្នុងភូមិថែមទៀត ។

នៅថ្ងៃកើតហេតុវេលាម៉ោង ២រសៀល ជនសង្ស័យប្រាក់តួ​បានទៅផឹកស្រាបៀរនៅផ្ទះឈ្មោះ ថេង នៅពេលផឹកស្រាអស់ជនសង្ស័យឈ្មោះ ប្រាក់ តូ បានទៅទិញស្រាបៀរថែមទៀតនៅចំណុចស្ពានលេខ២៣ រួចជួបជនសង្ស័យឈ្មោះ លី ដា ក៍ហៅឲ្យទៅផឹកស្រាជាមួយ រួចក៍ឃើញជនសង្ស័យឈ្មោះ ប៊ូ សារ៉ូណា ជិះម៉ូតូមកតាមក្រោយ ។ នៅថ្ងៃដដែលវេលាម៉ោង ៤ល្ងាច ពេលផឹកស្រាបៀរអស់ ជនសង្ស័យ ឈ្មោះ លី ដា និងឈ្មោះ ប៊ូ សារ៉ូណា ប្រាប់ជនសង្ស័យឈ្មោះ ប្រាក់ តូ ឲ្យនៅចាំកន្លែងកើតហេតុ ហើយជនសង្ស័យឈ្មោះ លី ដា និងឈ្មោះ ប៊ូ សារ៉ូណា នាំគ្នាជិះម៉ូតូទៅទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ ហេង បូរិន នៅព្រែកដំបង បាន០១កញ្ចប់តម្លៃ៣០.០០០រៀលរួចយកមកនាំគ្នាជក់នៅកន្លែងកើតហេតុ ជាមួយឈ្មោះ ប្រាក់ តួ ឈ្មោះ សិង្ហា ឈ្មោះ ប៊ូ សារ៉ូណា និងឈ្មោះ លីដា រហូតដល់ម៉ោង ៥ និង ៣០ នាទីល្ងាច ជនសង្ស័យទាំង០៤នាក់ជក់ថ្នាំញៀនអស់ហើយត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ដា និងឈ្មោះ ប្រាក់ តូ បានបញ្ជូនមកប៉ុស្តិ៍ដើម្បីសាកសួរ ។ ចំណែកជនសង្ស័យឈ្មោះ ប៊ូ សារ៉ូណា និងឈ្មោះ សិង្ហា បានជិះម៉ូតូគេចខ្លួនបាត់ ។

នៅថ្ងៃដដែលម៉ោង ៩យប់ កម្លាំងប៉ុស្តិ៍បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង បូរិន បាននៅចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះ
បញ្ជូនមកប៉ុស្តិ៍ស្វាយអំពារ ដើម្បីសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានលក់ថ្នាំញៀន០១កញ្ចប់តូច ឲ្យជនសង្ស័យឈ្មោះ លីដា ប្រាកដមែន ។ ហើយថ្នាំញៀនដែលបានយកមកលក់នេះជនសង្ស័យបានឡើងទៅទិញពីផ្លូវរទេះភ្លើងទួលគោកយកមកលក់បន្តក្នុងមួយថ្ងៃបានប្រហែល១០កញ្ចប់តូចក្នុង មួយកញ្ចប់២០.០០០ទៅ៣០.០០០រៀល ។ ករណីនេះផ្នែកជំនាញកំពង់បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់